កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ បានចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងគ្រាដែលកម្ពុជាកំពុងមានព្រឹត្តិការណ៍ (សហគមន៍២៨វិច្ឆិកា)

ចែករំលែក៖

ភ្នំពេញ៖ ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ តាមបណ្តាគោលដៅមួយចំនួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅតែបន្តបាញ់ថ្នាំដោយ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ មានដូចជា ទីបញ្ជាការកងពល(ចោមចៅ), សាលាហ្វឹកហ្វឺន តេជោ សែន ជុំគីរី, មណ្ឌលសុខភាព មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគីរី, មូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំធំម្រះព្រៅ និងវរសេនាតូចលេខ៤, មណ្ឌលសុខភាព មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល, វរសេនាតូចលេខ៣ (ត្មាតពង) ខេត្តកំពង់ស្ពឺ, វរសេនាតូចលេខ២ (DN)។

ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ តាមបណ្តាគោលដៅទាំងនេះគឺ ដើម្បីការពារ និងទប់ស្កាត់ជំងឺ កូវីដ-១៩ ក៏ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងវិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ <<សហគមន៍២៨វិច្ឆិកា>> ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print