ម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៀតជាអំណោយរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកតាមយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាយកទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្ត ហើយនៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស និងសម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្តជាមិត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថាក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះមានម៉ាសធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ។ 

ចំពោះសម្ភារដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រឡេស្តរួមមាន ម៉ាសធម្មតាចំនួន១លាន ម៉ាសក្រណាត់ ៥ម៉ឺន ម៉ាស់ N.95 ចំនួន១ម៉ឺន វែនតាសុវត្ថិភាពចំនួន១ម៉ឺន សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន២៥០ របាំងមុខចំនួន១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូដែល Vista120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងកវែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ម៉ឺនដុំ។      

អំណោយ​មនុស្សធម៌ដែលបានផ្តល់ជូននៅក្នុងឱកាស​នេះ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនាជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជាជាមួយប្រជាជនទីម័រឡេស្ត នៅក្នុងគ្រាដ៏លំបាកនៃវិបត្តិសុខភាពពិភពលោកដែលពុំធ្លាប់មានពីមុនមក។  នាពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះផងដែរ៕ ដោយ៖សំរិត

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print