ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោក នាយ លោកនាយរងការិយាល័យភស្តុភារ លោកអធិការនគរបាលស្រុកសង្កែ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន៕
ដោយ៖ ចន្ទ លីហ្សា
...