ពិតជាខ្លាំងមែន!! រថយន្តហ្វដបុករថយន្តកូរ៉េក្រឡាប់ផ្ងារជើងនៅកណ្ដាលស្តុបណតប្រ៊ីត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយនស៊េរីទំនើបម៉ាកហ្វដមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉េនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងល្អដែរដែលអ្នកបើកបរទាំងសងខាងមិនមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២០នៅចំណុចមុខភ្លើងស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤កែងនឹងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វដពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2BF-5215ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2V-0010បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលរថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យត្រឡប់ក្បាលទៅទិសខាងក្រោយវិញរួចក្រឡាប់ផ្ងារជើងម្ខាង។ចំណែករថយន្តហ្វដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ប៉ុន្តែសំណាងល្អដែរដែលអ្នកបើកបរទាំងសងខាងមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពិរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ផេង ភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print