បិសាចក្រហមចាញ់ PSG ធ្វើឲ្យពូលHមាន៣ក្រុមពិន្ទុស្មើគ្នា

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ធ្នូនេះនៅក្នុងពូលរវាងក្រុមបិសាចក្រហម Manchester United និងក្រុម PSGរបស់បារាំងបានបញ្ចប់ដោយក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ក្នុងលទ្ធផល៣ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ ធ្នូនេះ។

នៅតង់ទី១លេងបានតែ៦នាទីប៉ុណ្ណោះកីឡាករឆ្នើម Neymar របស់ក្រុម PSG រកបាន១គ្រាប់នាំមុខ ក្រុមម្ចាស់ផ្ទះ Man United ប៉ុន្តែនៅនាទីទី៣២ ខ្សែប្រយុទ្ធ Rashford រកបាន១គ្រាប់សងវិញធ្វើឲ្យចប់ការប្រកួតនៅតង់ទី១ ក្រុមទាំងស្មើគ្នា១ទល់១។

ចូលដល់តង់ទី២ក្រុមទាំងពីរនៅតែព្យាយាមរកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្តែក្រុមភ្ញៀវហាក់ដូចជាសម្រុកខ្លាំងជាងដើម្បីប្រជែងយកលេខ១ក្នុងពូល ហើយនៅនាទីទី៦៩ ខ្សែការពារ Marquinhos របស់ក្រុម PSG រកបាន១គ្រាប់បន្ថែមទៀត ។ ភ្លាមៗនោះខ្សែបម្រើ Fred របស់ក្រុមបិសាចក្រហមធ្វើឲ្យមានកំហុសត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៧០ ដែលនេះជាឱកាសឲ្យក្រុម PSG មានប្រៀបកាន់តែខ្លាំង។

ការប្រកួតជិតចប់ទៅហើយកីឡាករ Neymar ក៏បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៩០+១ ដែលជាម៉ោងបន្ថែម ធ្វើឲ្យចប់ការប្រកួត ក្រុមភ្ញៀវ PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Man United ៣ទល់១ ដែលនេះជាការសងសឹកកាលពីប្រកួតជើងទី១ ក្នុងទឹកដីក្រុម PSG បានចាញ់ក្រុម Man United ២ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមត្រូវរកសម្ពាធយ៉ាងខ្លាំងដោយកំពុងឈរលេខ២ក្នុងពូលមាន៩ពិន្ទុស្មើពិន្ទុគ្នាជាមួយក្រុម PSG និងក្រុម RB Leipzig ដែលបានយកឈ្នះក្រុម Istanbul Basaksehir កាលពីយប់មិញដែរ។ ក្រុមបិសាចក្រហមត្រូវប៉ះក្រុមម្ចាស់ផ្ទះ RB Leipzig នៅថ្ងៃទី៩ ខែធ្នូដើម្បីប្រកួតបញ្ចប់វគ្គជម្រុះតាមពូល ហើយចាំបាច់ក្រុមបិសាចក្រហមដាច់ខាតត្រូវតែស្មើ ឬឈ្នះ ទើបអាចមានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print