កម្មការិនីរោងចក្រម្នាក់ជិះម៉ូតូល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បុកគូទត្រាក់ទ័រចំទ្រុងរ៉ឺម៉កខាងក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មការិនីរោងចក្រម្នាក់បានរងរបួសធ្ងន់បន្ទាប់ពី បើកម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគូទត្រាក់ទ័រសណ្ដោងរឺម៉កមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាមទួលស្ដី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០ នាទីព្រលប់
ថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២០ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកចន្រ្ទាបានឲ្យដឹងថានារីរងរបួសធ្ងន់មានឈ្មោះសឿន សៀន   អាយុ ២០ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិកោះឬស្សី ឃុំ ទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកយ៉ាម៉ាហា
ស៊ីរូសពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខខូចខាតទាំងស្រុង។

ចំណែកអ្នកបើកត្រាក់ទ័រសណ្តោងរ៉ឺម៉ក មានឈ្មោះហឿ គឹមហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្នភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទាខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានបើកត្រាក់ទ័រសណ្ដោងរឺម៉កមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងខណះនោះស្រាប់តែមាននារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា
ស៊ីរូសពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខទិសដៅស្របគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យបុកចំទ្រុងរ៉ឺម៉កខាងក្រោយផ្នែកខាងឆ្វេងយ៉ាងពេញទំហឹងតែម្តង។

ក្រោយមកនារីដែលរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាមទួលស្ដីនិងសមត្ថកិច្ចវាស់វែងនិងអូសយក
មធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print