វិទ្យុបារាំងអន្តរជាតិ ប្រកាសផ្អាកការផ្សាយមួយរយៈ ខណៈស្ថិតនៅលើអគារកាណាឌីយ៉ា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការប្រកាសរបស់វិទ្យុបារាំង នៅលើទំព័រ Facebook ផ្លូវការ របស់ខ្លួន គឺវិទ្យុបារាំងអន្តរជាតិនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ា រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈ បន្ទាប់ពីក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ១៩ លើពលរដ្ឋខ្មែរម្នាក់ ដែលធ្វើការនៅក្នុងអគារនេះ។
សូមជម្រាបជូនថា៖ វិទ្យុបារាំង បានជូនដំណឹងយ៉ាងដូច្នេះថា៖« វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print