ក្រុមហ៊ុន ទី មានគម្រោងផែនការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី៥០ ទៅ៣០០ Containers (១៥០០ តោន ទៅ៨៤០០តោន) ក្នុងមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងយោងតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនទី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងពីលទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បន្ថែមថា៖
1) ក្រុមហ៊ុនបាននាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន មួយ Container ដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៩៩៥ កន្រ្តក ដែលមានទម្ងន់សរុប ២៩,៨៥ តោន ហើយសង្ឃឹមថាបានទៅដល់ប្រទេសចិន នាថ្ងៃនេះ ។
2) ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ Container ទី២ បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ទុកស្វាយស្រស់ចំនួន ៩៦០ កន្ត្រក ដែលមានទម្ងន់សរុបចំនួន ២៨,៨ តោន នឹងអាចទៅដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។
3) សម្រាប់ Container ទី៣ បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា៖ ក្នុងការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ ការរៀបចំទុកដាក់បញ្ចូលទៅក្នុង Container និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន គឺពុំមានជួបបញ្ហាប្រឈមណាមួយនោះទេ អ្វីៗគឺបានប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ ។ បន្ថែមលើសពីនេះ គឺក្រុមហ៊ុនមានគម្រោងផែនការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី ៥០ ទៅ ៣០០ Containers (១ ៥០០ តោន ទៅ ៨ ៤០០ តោន) ក្នុងមួយថ្ងៃ នៅពេលដែលមជ្ឈមណ្ឌល – Agricultural Industrial Zone & Economic Zone ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ថ្មី (ល្បឿនលឿន) ដែលមានចម្ងាយប្រមាណជា ១២៩ គ.ម. ពីភ្នំពេញ ត្រូវបានកសាងហើយរួចរាល់ នាពេលខាងមុខ ព្រមជាមួយនឹងលទ្ធភាពការផ្គត់ផ្គង់ស្វាយស្រស់របស់កម្ពុជាដែលអាចដំណើរការទៅបានល្អ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print