ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ ដែលបានសរសេរបញ្ចេញមតិ (Comment) ក្នុងហ្វេសបុកផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា «មានការលេងភ្នាល់ល្បែងស៊ីសង មាន់ជល់ តាម Video Online នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ និងម្តុំក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ» ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ។

ជាលទ្ធផល៖
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ហាងកាហ្វេចំនួន០២ទីតាំងខាងលើ ឱ្យបញ្ឈប់ការភ្នាល់ល្បែងស៊ីសងមាន់ជល់ តាមVideo Online និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print