នារីម្នាក់បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្លាប់!នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ÷ សាកសពស្រ្តីម្នាក់ត្រូវបាគេប្រទះឃើញ លើផ្ទៃទឹក បន្ទាប់ពីបានបាត់ខ្លួនអស់១យប់។ សពនេះត្រូវបានប្រទះកាលពីព្រឹកថ្ងៃទី០៤ខែឆ្នាំ២០២០ នៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៍បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះឡាំ រដ្ឌា ភេទស្រី អាយុប្រហែល
ជា២០ឆ្នាំជាង រស់នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភព
ពីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ខែឆ្នាំដដែល ពេលដែលត្រឡប់ពីរៀនវិញជនរង
គ្រោះបានជិះទូកបាឡាស្មាច់មួយគ្រឿង ចំឡងមិត្តភក្តិដាក់តាមផ្ទះដូចសព្វដង រួចហើយក៏បើកបាឡាសំដៅមកផ្ទះនៅម៉ោង៧.០០នាទីល្ងាចវិញ។លុះក្រុមគ្រួសារចាំបាត់ៗដោយពុំឃើញត្រឡប់មកផ្ទះយូរពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ ។លុះដល់ព្រឹកឡើងក៏ប្រទះឃើញជនរងគ្រោះក្លាយជាសាកសព អណ្ដែតទឹកនៅចំណុចកន្លែងកើតហេតុខាងលើតែម្តង។

បច្ចុប្បន្នសាកសពត្រូវបានអាជ្ញាធរភូមិឃុំនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីរង់ចាំមន្ត្រីជំនាញមកធ្វើកោសលវិច័យហើយករណីខាងលើនេះនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ៕
ដោយ÷ ចន្ថា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print