លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ចាត់តាំងឱ្យបាញ់ថ្នាំ​សម្លាប់មេរោគនៅក្នុងបរិវេណស្នងការ​ដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២០​ បន្ទាប់ពីទទួល​បាននូវសេចក្តីណែនាំរបស់លោកនាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរ​បាលជាតិ​ និងស្របតាមសចក្តីអំពាវនាវ​របស់​ក្រសួងសុខាភិបាល​ លោកឧត្តមសេនីយ៍ទោ សា​ត​ គឹម​សាន​ ​ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​
បា​ត់​ដំបង​បានចាត់តាំងឱ្យមន្ត្រីនគរ​បាល​ក្នុងស្នងការដ្ឋានធ្វេីអនាម័យ​ ក្នុងនោះមន្រ្តីការិ​យា​ល័​យសុខាភិបាលបានអនុវត្តបាញ់ថ្នាំ​សម្លាប់មេរោគ​នៅ​ក្នុងបរិវេណស្នងការដ្ឋានរួមទាំងក្នុងការិយាល័យធ្វេីការងារផងដែរ។
វិធា​នការខាងលេីនេះ​ គឺជាការចូលរួមអនុវត្តនូវអនាម័យ បរិស្ថានក៏ដូចជាការបង្ការទប់ស្កាត់ករ​ណីឆ្លងជំងឺដោយសារមេរោគ​ផ្សេងៗ​ ក្នុងនោះក៏បង្ការករណីឆ្លងជំងឺកូវីដ-១៩ផងដែរ៕
ដោយ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print