ខ្សែប្រយុទ្ធ Luis Suarez ជាពីជំងឺកូវីដ-១៩ហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ដែលមានន័យថានៅទីបំផុតកីឡាកររូបនេះអាចចូលរួមជាមួយមិត្តរួមក្រុម Atletico Madrid ក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្របាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃសុក្រ ទី៤ ធ្នូម្សិលមិញ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងអាចចូលរួមជាមួយក្រុមរបស់លោក Diego Simeone នៅពេលដែលក្រុម Atletico Madrid ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Real Valladolid នៅឯ Estadio Wanda Metropolitano នាចុងសប្តាហ៍នេះ

Suarez បានស្ថិតនៅដាច់ដោយឡែកពីគេអស់រយៈពេល២សប្តាហ៍បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ខណៈពេលដែលបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយអ៊ុយរ៉ាហ្គាយ បន្ទាប់ពីវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ និងទទួលបានសិទ្ធិនៅដាច់ពីគេក្នុងផ្ទះល្វែងរបស់គាត់ គាត់អាចហ្វឹកហាត់ឆ្ងាយពីមិត្តរួមក្រុម និងបុគ្គលិក គ្រូបង្វឹករបស់គាត់

ក្រុម Atletico Madrid បានលេងដោយគ្មាន Suarez សម្រាប់ការប្រកួតសំខាន់មួយចំនួនដូចជាការប្រកួត La Liga ប៉ះក្រុម Barcelona និងប៉ះក្រុម Valencia ក៏ដូចជាការប្រកួត Champions League ចំនួន២ប្រកួតជាមួយ Lokomotiv Moscow និងក្រុម Bayern Munich ។

...

ឥឡូវនេះ Suarez សង្ឃឹមថានឹងមានវត្តមាននៅពេលដែលប៉ះក្រុមValladolid នៅថ្ងៃសៅរ៍នេះ ដែលជាឱកាសឲ្យក្រុម Atletico Madrid ឈរកំពូលតារាង។ គេរំពឹងផងដែរថា កីឡាកររូបនេះនឹងលេងនៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់នៅថ្ងៃពុធ ដោយប៉ះជាមួយក្រុម Red Bull Salzburg ដើម្បីបានកៅអីកក់ទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត Champions League នេះ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print