នគរបាលក្រសោបក្រុមញៀនល្បែង១សំបុករួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បានសហការគ្នាចុះបង្រ្កាបល្បែងសុីសងនិងឃាត់ខ្លួនក្រុមអ្នកប្រព្រិឹត្ត រួមទាំងសម្ភារជាវត្ថុតាង យកទៅបន្តនីតិវិធី ។

ករណីបង្រ្កាបអ្នកលេងល្បែងសុីសងខាងលើ ធ្វើឡើងនៅវេលា៩និង៣៥នាទីយប់ថ្ងៃសុក្រ ៤រោច ខែខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងបានឲ្យដឹងថា ករណីកម្លាំងសមត្ថកិច្ចចុះបង្រ្កាបក្រុមញៀនល្បែងសុីសងខាងលើ គឺលទ្ធផលយើងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ រួមទាំងវត្ថុតាងនិងសម្ភារ មានដូចជា ទី១-ឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះផ្ដល់ទីតាំង(យកតុង), ទី២- ឈ្មោះ កង វឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ទាន ផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ, ទី៤ -ឈ្មោះ ទិត្យ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៥-ឈ្មោះ ឈឹម វណ្ណៈ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ, ទី៦ -ឈ្មោះឡុញ ភ័ស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ, ទី៧-ឈ្មោះ ឆេង សារុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ទី៨-ឈ្មោះ ម៉ា ផាត ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ, ទី៩-ឈ្មោះ ផា សានុ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងចំនួន៩នាក់នេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ និងទី១០-ឈ្មោះ សុខ ធី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(មេអាប៉ោង និងជាអ្នកបាញ់អាប៉ោង) ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកដដែលឱ្យដឹងបន្តទៀតថា កម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ កម្រាលភ្នែកចាក់អាប៉ោង១, ចានថ្មសម្រាប់បាញ់មេអាប៉ោង១, មេអាប៉ោង១, ស្បែកជើងចំនួន៩គូ, ម៉ូតូចំនួន៦គ្រឿង និងក្រុម
ជនប្រព្រិឹត្តចំនួន១០នាក់។
បច្ចុប្បន្នក្រុមជនប្រព្រឹត្តរួមទាំងវត្ថុតាងត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print