លោក Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស PDP-Lanbanនៅហ្វីលីពីន

ចែករំលែក៖

យោងតាមសារព័ត៌មាន essentiallysports.com ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែធ្នូថា លោក Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលកំពុងកាន់អំណាចនៅប្រទេសហ្វីលីនសព្វថ្ងៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលរបស់លោកប្រធានាធិបតី Duterte ក្នុងពិធីជប់លៀងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស។ ចំណែក​តំណែងអនុប្រធានបក្ស PDP-Laban គឺ​លោក Lord Allan Velasco ដែលជា​ប្រធានសភា​ហ្វីលីពីន​បច្ចុប្បន្ន។

អ្នកប្រដាល់ល្បីល្បាញ Manny Pacquiao បានបម្រើការជាសមាជិកព្រឹទ្ធសភារដ្ឋចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែមានអត្រាអ្នកចូលរួមទាប ហើយលោក Duterte ធ្លាប់បានកោតសរសើរពីឧត្តមគតិរបស់លោកកាលពីមុនដែលចាត់ទុកថាជាអនាគតដោយមានគំនិតច្នៃប្រឌិតនិងថ្មីៗ។

លោក Manny Pacquiao ប្រហែលជាមិនក្លាយជាអ្នកប្រដាល់សកម្មទៀតទេប្រសិនបើមហិច្ឆតានយោបាយរបស់គាត់កាន់តែខ្លាំង។ ដោយពិចារណាលើការបោះឆ្នោតដែលលោកកំពុងគ្រោងទុកគឺនៅឆ្នាំ២០២២ខាងមុខ អាជីពប្រដាល់របស់លោកគួរតែត្រូវបញ្ចប់ តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែជាអ្នកប្រដាល់ល្អបំផុតម្នាក់នៅលើពិភពលោក។ ក្នុងនាមជាអ្នកដឹកនាំនយោបាយ មានតែអ្នកប្រដាល់តែម្នាក់គត់ដែលកាន់តំណែងកំពូលក្នុងគណបក្សដែលកំពុងកាន់អំណាចនៅហ្វីលីពីន។

ការរំពឹងទុក​ពី​បំណង​របស់លោក Manny Pacquiao ​ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ហាក់​កើន​សន្ទុះ​ខ្លាំង​កាលពី​ខែមិថុនានៅពេលដែល​អតីត​ភ្នាក់ងារ​ប្រដាល់​របស់ Pacquiao លោក Bob Arum បានប្រកាស​នៅក្នុង​បទ​សម្ភាសន៍​មួយ​ថា ​អ្នក​ប្រដា​ល់វ័យ ៤១ឆ្នាំ​រូបនេះ​បាន​ប្រាប់​លោក​ថា​នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ២០២២​។​
 លោក Pacquiao ដែលជា​មិត្ត​ជិតស្និទ្ធ​របស់លោក Duterte ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន បែ​ជា​ប្រាប់​អ្នកការ​សែត​កុំ​និយាយ​ពី​រឿង​នយោបាយ​ទៅវិញ​ ដោយលោកអះអាងថា ​គួរ​ផ្តោតលើ​ការជួយ​ដល់​ប្រទេស​ក្រីក្រអ្នកក្រីក្រ​ និង​អ្នក​ដែល​គ្មាន​ទី​ជំរក​របស់​យើង​វិញ ព្រោះការបោះឆ្នោត​នៅមាន​រយៈពេល​វែងឆ្ងាយ​ទៀត ។​
 គួរបញ្ជាក់ថា លោក Manny Pacquiao គឺជាកីឡាករប្រដាល់សកលលំដាប់ពិភពលោកទទួលបានខ្សែក្រវាត់​ពិភពលោក​៦​ស្ថាប័ន ធ្លាប់​ប្រកួតបាន៧១​ដង ឈ្នះ​៦២ ចាញ់​៧ និង​ស្មើ​២ ក្នុងនោះ​ផ្តួល​ដៃគូ​មិន​ឲ្យសន្លប់​៣៩​លើក បាន​ចូលរួម​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ចាប់តាំងពី​ឆ្នាំ២០១៦​​៕

...

 

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print