ខេត្តព្រះសីហនុ ៖នៅវេលាម៉ោង ១និង ៥០នាទីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យកំពុងឆាបឆេះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ ២ សង្កាត់អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកថៃ គឹមសាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកមិនបានធ្វើការបកស្រាយជុំវិញនៃអគ្គិភ័យនេះ បណ្ដាលមកពីអ្វីនៅឡើយទេ ដោយសារកំពុងមានធុរៈចាំបាច់ ក្នុងការសហការជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ពន្លត់។
ប្រភពខ្លះពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ អគ្គិភ័យនេះបានឆាបឆេះ ចេញពីកន្លែងជួសជុលរថយន្ត សង្ស័យថា មានករណីឆ្លងចរន្តអគ្គិសនីរថយន្ត ទើបបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះ។
ចំពោះព័ត៌មានលំអិត អង្គភាព «នគរដ្រេហ្គន» នឹងធ្វើការផ្សាយបន្តជូននៅពេលក្រោយ៕
ដោយ៖ខេមរា
...