កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទពីប្រជាពលរដ្ឋថា មានការចែកចាយនូវសារធាតុញៀននៅចំណុចភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត ប/ជ ភ្លាមៗនោះលោក វ/ត្រី ដុំចិត្រ មេបញ្ជាការមូលដ្ឋាន អ.ហ ស្រុកថ្មពួក បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន០២កូនថង់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៣គ្រឿង៖
១/ ម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-2966
២/ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ
៣/ម៉ូតូម៉ាកCBR ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-6269 ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ស្រុកដើម្បីធ្វើការសាកសួរ។
លោក វ/ត្រី ដុំ ចិត្រ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់
១/ ឈ្មោះ មុី យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តប/ជ
២/ ឈ្មោះ ស្រឿន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត ប/ជ
៣/ឈ្មោះ ញឿន គឹមហេង អាយុ២៤ឆ្នាំ ស្នាក់នៅធ្វេីចំការ ស្ថិតក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត ប/ជ
៤/ឈ្មោះ សំបូរ តៅមិញសុឺ ភេទប្រុស អាយុ១៥ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តប/ជ។ ជនសង្ស័យទាំង៤នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាមានការពាក់ព័ន្ធនឹងករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលេីត្រូវបានកម្លាំងជំនាញគ្រឿងញៀនមូលដ្ឋាន អ.ហ ស្រុក បញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត ហើយកម្លាំងជំនាញគ្រឿងញៀន អ.ហ ខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print