ខេត្តស្វាយរៀង៖លោកណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងបានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លង ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុងស្វាយរៀង។
ការចុះបាញ់ថ្នាំសម្លាប់មេរោគនេះមានការចូលរួមពីសំណាក់លោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន Easy Pest Control-EPCលោក លោកស្រីអភិបាលរងក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង និងមន្ត្រីរាជការសាលាក្រុងជាច្រើននាក់ផងដែរ។
លោក ណុប ចំរេីន បានអោយដឹងថាក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងក្រុងមានអគារ និងបរិវេណសាលាក្រុងស្វាយរៀង ការិយាការិយាល័យច្រកចេញចូលតែមួយ សួនកុមារ ផ្សារពោធិតាហោ និងផ្សារវាលយន្ត ។
លោកបន្តថាក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាអនាម័យ ជាពិសេសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នា៕
ដោយ៖យឹមសុថាន