Floyd Mayweather នឹងឡើងសង្វៀនម្តងទៀតប៉ះនិង Logan Paul នៅខែកុម្ភៈឆ្នាំក្រោយ

ចែករំលែក៖

នៅព្រឹកថ្ងៃទី៧ ធ្នូនេះសារព័ត៌មាន BBC Sport បានផ្សាយថា លោកFloyd Mayweather ដែលជាអតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់បានប្រកាសថា ខ្លួននឹងឡើងប្រកួតជាមួយកីឡាករ Logan Paul ក្នុងកម្មវិធីប្រកួតពិពិរណ៌ពិសេសមួយនៅខែកុម្ភៈឆ្នាំ ២០២១ខាងមុខ

កីឡាករសញ្ជាតិអាមេរិក Mayweather មានអាយុ៤៣ឆ្នាំបានបញ្ចប់អាជីពរបស់ខ្លួនដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួតចំនួន៥០លើករបស់គាត់ក្នុងនាមជាកីឡាករប្រដាល់សកល

គាត់បានឡើងសង្វៀនចុងក្រោយនៅឆ្នាំ២០១៧ ដោយបានផ្តួលកីឡាករក្នុងកម្មវិធីប្រកួតក្បាច់ប្រដាល់ចម្រុះ Conor McGregor ដែលជាអ្នកមានជាងគេបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រប្រដាល់ក្នុងទ្រុង

ដោយឡែកកីឡាករ Logan Paul មានវ័យ២៥ឆ្នាំធ្លាប់ប្រយុទ្ធម្តងរួចទៅហើយដោយចាញ់កីឡាករ KSI នៅខែវិច្ឆិកា ឆ្នាំ២០១៩ ។

មានការប៉ាន់ស្មានថា ការប្រកួតនឹងត្រូវបានព្រមព្រៀងគ្នាអស់រយៈពេលជាច្រើនខែ ហើយកីឡាករជនជាតិអាមេរិក Logan Paul ដែលមានអ្នកគាំត្រជាង២២ លាននាក់នៅលើយូធូបបានស្តីបន្ទោស Mayweatherជាច្រើនលើកដោយអ្នកទាំងពីរបានជេរប្រមាថលើបណ្តាញសង្គម

កាលពីសប្តាហ៍មុនប្អូនប្រុសរបស់ Logan Paul ឈ្មោះជេកក៏ជាអ្នកមានឥទ្ធិពលល្បីល្បាញម្នាក់បានប្រកួតម្តងរួចហើយ ដោយបានផ្តួលអតីតកីឡាករ NBA លោក Nate Robinson ។

ការប្រយុទ្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកុម្ភៈនឹងទំនងជាទាក់ទាញចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺជាឱកាសចុងក្រោយបំផុតសម្រាប់ Mayweather ។

...

កាលពីខែធ្នូ ឆ្នាំ២០១៨ កីឡាករ Mayweather ត្រូវការពេលតែ១៤០វិនាទីដើម្បីផ្តួលអ្នកប្រដាល់ជប៉ុន Tenshin Nasukawa ក្នុងកម្មវិធីប្រដាល់មួយដែលមានតំលៃ៩លានដុល្លារ (៦.៧លានផោនដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print