លោក វណ្ណ សុមុន្នី អភិបាលរងតំណាងលោកអភិបាលក្រុងចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសណ្ឋាគារ ភោជនីយដ្ឋានក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរង តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០
បានចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណស្តីអំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសណ្ឋាគារ ភោជនីយដ្ឋានស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត។ ក្នុងនោះក៏មានការសហការចូលរួមពីសំណាក់កម្លាំងអធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង រដ្ឋបាលសង្កាត់បាវិត ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងមេភូមិបាវិតកណ្តាលជាច្រើនរូបផងដែរ។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានឱ្យដឹងថា ការចុះមកនេះគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ចែកខិត្តប័ណ្ណអំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងបានណែនាំឱ្យបុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាន ត្រូវពាក់ម៉ាស់ និងដាក់អាល់កុល ឬជែលលាងដៃ ។

លោកបន្តថា មិនតែប៉ុណ្ណោះដើម្បីប្រកាសឲ្យអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់នៅក្នុងក្រុងបាវិតចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយការពាក់ម៉ាស់ជាប់ជាប្រចំា ទោះជានៅតាមទីកន្លែងណាក៏ដោយ និងត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ឲ្យបានញឹកញាប់ ត្រូវរក្សាគម្លាតសង្គម និងចៀសវាងទីកន្លែងដែលមានការប្រមូលផ្តុំគ្នាផងដែរ៕ ដោយ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print