បញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ទៅសាលាដំបូងខេត្តស្វាយរៀងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្សយ័ប្រុសស្រី៤នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។

បើតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យទី១-មានឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែកត្រូវសមត្ថកិច្ចបង្ក្រាបបាននៅស្រុករមាសហែកដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១៣កញ្ចប់តូច ទម្ងន់១៦,៥៤ក្រាម។
ទី២-ឈ្មោះ ឈ ធុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជូលក្នុងភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង មានស្រុកកំណើតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បង្ក្រាបនៅក្រុងស្វាយរៀងនិងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១០កញ្ចប់តូច ទម្ងន់១៥.០៥ក្រាម។
ទី៣-ឈ្មោះ សំ សាវន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប បង្ក្រាបនៅស្រុកស្វាយទាបនិងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១កញ្ចប់តូច ទម្ងន់២,០៦ក្រាម និងទី៤-ឈ្មោះ
អ៊ួន វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បង្ក្រាបនៅក្រុងបាវិត ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន៦កញ្ចប់តូចទម្ងន់១,៦៨ក្រាម។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជាលោក កឹង ឃន ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣និងទី៤ខែធ្នូឆ្នាំ២០២០កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយទាបនិងស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានជាបន្តបន្ទាប់ប្រុសស្រី៤នាក់ក្នុងទីតាំងស្រុកក្រុងផ្សេងគ្នាព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ៕ ដោយ ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print