ភ្នំពេញ៖ ម៉ាស់ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារដើមគដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារដើមគ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ប្រធានគណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកម្លាំងសន្តិសុខនិងកម្លាំងកម្មករអនាម័យចុះធ្វើសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារអូរឫស្សី ជាពិសេសនោះបានយកម៉ាស់ជាអំណោយរបស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងបាញ់ទឹកអាល់កុលអ្នកដែលដើរចេញចូលផ្សារជាប្រចាំ។
ដោយឡែក ជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើងជាលើកទី៣ផងដែរ ដែលតាម
ការណែនាំរបស់ក្រសួងសុខាភិបាលបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមពាក់ម៉ាស់ឱ្យបានត្រឹមត្រូ វលាងដៃ និងរក្សាគម្លាត។
ជាចុងក្រោយ គណៈកម្មការផ្សារបន្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករទាំងអស់ សូមចូលរួមពាក់ម៉ាស់ លាងដៃនិឹងអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ រក្សាគម្លាត ១.៥ម៉ែត្រ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ រ៉ារ៉ា