អគ្គស្នងការនគរបាលជាតិចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ២០២០

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០។ ដោយយោងតាមបទបញ្ជាលេខ០០២ បបជ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលការណ៍វិធានការនានារបស់ក្រសួងសុខាភិបាល ចំពោះមុខអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដូចខាងក្រោម៖

១- នាយកដ្ឋាន – អង្គភាពដែលមានទីតាំងធ្វើការងារស្ថិតនៅក្នុងបរិវេណក្រសួងមហាផ្ទៃត្រូវអនុវត្តតាមខ្លឹមសារ ៤ចំណុច នៃបទបញ្ជាលេខ០០២ បបជ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ក្នុងនោះ ត្រូវ៖

ក/ផ្អាកការមកបំពេញការងារជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ មានការជូនដំណឹងជាថ្មី។

ខ/ត្រូវចូលរួមយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យកូវីដ-១៩ នៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ/ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវណែនាំក្រុមគ្រួសារឲ្យអនុវត្តវិធានការការពារដើម្បីបញ្ចៀស ការឆ្លងរីករាលដាលបន្ត។

ឃ/ ដើម្បីធានានិរន្តរភាពការងារ ថ្នាក់ដឹកនាំនាយកដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងមហាផ្ទៃត្រូវបំពេញការងារ -អង្គភាពចំនួន១១គឺត្រូវបំពេញការងារពីចម្ងាយតាមរយៈអនឡាញ។

សូមអានសេចក្ដីណែនាំទាំងស្រុងដូចខាងក្រោម៖

  

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print