ស្ត្រីម្នាក់កំពុងដើរតាមផ្លូវសុខៗស្រាប់តែដួលសន្លប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដេីរតាំងពីខេត្តតាកែវ រហូតមកដល់ភ្នំពេញ ហើយខណៈកំពុងដើរសុខៗស្រាប់តែដួលសន្លប់ក្បែរភ្លើងស្តុបអាងទឹក ក្នុងខណ្ឌ៧មករា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១០ព្រឹក ថ្ងៃទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០២០ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ២១៥ កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​។
ស្រ្តីរងគ្រោះខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹង​ថា ស្ត្រី​រងគ្រោះខាងលេីបានដេីរពីខេត្តតាកែវមកដល់រាជធានីភ្នំពេញ ដោយបានដើរតាមបណ្តោយផ្លូវលេខ២១៥ ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវលេខ៣៣៦ ស្រាប់តែស្ត្រីជនរងគ្រោះដួលសន្លប់តែម្តង ស្របពេលជំងឺកូវីដ-១៩កំពុងតែរីករាលដាលក្នុងសហគមន៍ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនហ៊ានចូលទៅជួយនោះទេគឺបានត្រឹមរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍។

ក្រោយពេលទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត និងស្វែងរកក្រុមគ្រួសារគាត់ផងដែរ៕ ដោយរ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print