កូនៗទាំង៥នាក់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគថវិកាចំនួន៥មុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ កូនៗទាំង៥នាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានរួមគ្នាបរិច្ចាគថវិកាចំនួន៥ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។ ក្នុងនោះរួមមាន

ទី១, ហ៊ុន ម៉ាណែត និងលោកស្រី ថវិកា១ម៉ឺនដុល្លារ
ទី២, លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ថវិកា១ម៉ឺនដុល្លារ
ទី៣, លោក ហ៊ុន ម៉ានិត និងលោកស្រី ថវិកា១ម៉ឺនដុល្លារ
ទី៤, លោក ហ៊ុន ម៉ានី និងលោកស្រី ថវិកា១ម៉ឺនដុល្លារ
និងទី៥ ,លោកស្រី ហ៊ុន ម៉ាលី និងលោក សុខ ពុទ្ធិវុធ ថវិកា១ម៉ឺនដុល្លារ។

ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print