ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក បៃឌិន បានសម្រេចជ្រើសរើសអតីតមេទ័ពចូលនិវត្តន៍ លោក Lloyd Austin កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថ្មី។ លោកLloyd Austin គឺជា ជនជាតិស្បែកខ្មៅដំបូងគេបង្អស់ដែលត្រូវបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក។ ប៉ុន្តែមុនពេលតែងតាំង លោក Lloyd Austin គឺត្រូវតែឆ្លងកាត់ការយល់ព្រមពីរដ្ឋសភាអាមេរិក ជាមុនសិនទើបអាចកាន់តំណែងដ៏សំខាន់នេះបាន។ ប៉ុន្តែរដ្ឋសភា គឺស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ដូច្នេះមិនពិបាកក្នុងការអនុម័តនោះឡើយ។ លោក Lloyd Austin ជាមន្ត្រីមួយរូបក្នុងចំណោម៣រូប សម្រាប់ការជ្រើសរើសកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកដែលមានលោកស្រីMichele Flournoy មន្ត្រីជាន់ខ្ពស់ក្នុងមន្ទីរបញ្ចកោណក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអូបាម៉ា និងអតីតមន្ត្រីសន្តិសុខជាតិលោកJeh Jonhson។
កាលពីសប្តាហ៍កន្លងមក លោកបៃឌិន បានណែនាំសមាជិកកិច្ចការបរទេសនិងសន្តិសុខជាតិ។ ជាមួយគ្នានោះលោកបៃឌិនបានជ្រើសរើសលោកស្រីAvril Haines ធ្វើជាប្រធានក្រុមចារកិច្ចអាមេរិក។លោកAntony Blinkenធ្វើជារដ្ឋមន្ត្រីការពារជាតិ…៕ដោយ៖ធី រីណា
រូបភាព៖ Ngaynay