ភ្នំពេញ ៖ នៅមុននេះបន្តិច នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០៣០នសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា , មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ សម្ដេចបានថ្លែងបន្តថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែក
រំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ
១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមាន
ធំធេងមហាសាលដែលបានក្លាយជាខឿន
ការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
មកដល់ពេលនេះថវិកាដែលសប្បុរសជន
ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។
ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំ
ព្រះករុណាខ្ញុំសុំបន្ថែមគណនី២ទៀត
នៅធនាគារអេសុីលីដានិងភ្នាក់ងារវីងដែល
អាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ
ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ
9992, ប្រាក់ដុល្លារគឺ 9991។
ចំពោះអេស៉ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។

សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើ
ប្រាក់តាមរយះលេខគណនីខាងលេីនេះដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូន
ប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិង
តម្រូវការចំពោះមុខនាដំណាក់កាលទីមួយ
ចំនួន១លានដូសសម្រាប់ចាក់ជូន៥០មុឺន
នាក់ដែលកំពុងបំពេញការងារនៅកន្លែង
ដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ
គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ
រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាន
នៅដំណាក់កាលទីមួយនេះ។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការ
ចូលរួមដូចសព្វថ្ងៃនេះ៕
ដោយ, សិលា