កូវីដ-១៩នៅតែបន្តឆ្លងដល់កីឡាករក្នុងស្ថាប័នបាល់បោះអាមេរិកNBA

ចែករំលែក៖

ក្រុម Toronto Raptors បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមបាល់បោះក្នុងស្ថាប័ន NBA មួយនេះបានក្លាយជាក្រុមចុងក្រោយបង្អស់ដែលរងការរីករាលដាលដោយជំងឺកូវីដ-១៩ ដោយមានកីឡាករ៣នាក់ធ្វើតេស្តវិជ្ជមាន នេះបើយោងតាមការចុះផ្សាយរបស់ Marca កាលពីថ្ងៃ៨ ធ្នូម្សិលមិញ ។

ក្រុម Toronto Raptors បានរាយការណ៍ថា បុគ្គលទាំងនាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បច្ចុប្បន្នកំពុងស្ថិតនៅដាច់ដោយឡែកពីគេហើយពួកគេនឹងធ្វើតាមពិធីសាររបស់NBA ទាំងអស់ ករណីចុងក្រោយរបស់ក្រុម Toronto Raptors នេះ ធ្វើឲ្យមានការលុបចោលការប្រកួតរដូវកាលខាងមុខនេះដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែធ្នូដើម្បីបញ្ចៀសការឆ្លង

ស្ថាប័នបាល់បោះអាមេរិក NBA បានបញ្ជាក់ថា ក្រុមដែលមានកីឡាករធ្វើតេស្តវិជ្ជមានកូវីដ-១៩មាន Golden State Warriors, Portland Trail Blazers និងក្រុម Toronto Raptors ដោយសមាជិកក្រុមទាំងនេះត្រូវដាក់នៅដាច់ដោយឡែកពីគេ

...

គួររំលឹកថា ស្ថាប័នបាល់បោះ NBA គឺជាស្ថាប័នដ៏ល្បីមួយផ្នែកបាល់បោះដែលពេញនិយមនៅអាមេរិក ដែលមានកីឡាករជាច្រើនកំពុងប្រឈមនឹងការដកចេញក្នុងការប្រកួត ព្រោះតែការឆ្លងរីករាលដាលខ្លាំង។ កាលពីដើមសប្តាហ៍នេះគេរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកីឡាករ-បុគ្គលិកចំនួន៤៨នាក់ក្នុងថ្ងៃធ្វើតេស្តដំបូង ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print