ភ្នំពេញ៖ នាថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០, អូស្ដ្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan) ។ ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ដ្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្ដបន្ទាប់ បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ដ្រាលី សម្រាប់ស្ដារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្ដ្រាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺ៖ ការធានាសនិ្ដសុខផ្នែកសុខាភិបាល, សិ្ថរភាពសង្គមនិងបរិយាប័ន្ន និងការស្ដារសេដ្ឋកិច្ច ។
Today, Australia and Cambodia officially launched the Cambodia COVID-19 Development Response Plan (CDRP). The Plan developed by the Australian Government in partnership with the Royal Government of Cambodia (RGC) through a series of constructive dialogues, will guide Australia’s support for Cambodia’s recovery from the COVID-19 pandemic until June 2022.
The Plan sets out how Australia will support Cambodia’s recovery through three pillars: health security; social stability and inclusion; and economic recovery.៕
ដោយ, សិលា