ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ FIFA World Cup 2022 ប្រទេសកាតាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតជម្រុះតាមពូល Aដោយ UEFA ដើម្បីជួយពួកគេក្នុងការរៀបចំសម្រាប់ការប្រកួត។
ក្រុមជម្រើសជាតិកាតានឹងលេងក្នុងការប្រកួតមិត្តភាពជាមួយព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់, លុចសាំបួរ និងអាហ្សាបៃហ្សង់។ ក្នុងនាមជាម្ចាស់ផ្ទះពួកគេមានកៅអីគ្រប់គ្រាន់សម្រាប់ការប្រកួតហើយ មានន័យថា លទ្ធផលប្រកួតនឹងមិនរាប់បញ្ចូលក្នុងវគ្គជម្រុះឡើយ។
កាតាដែលបានផ្តួលជប៉ុនដើម្បីឈ្នះពានរង្វាន់អាស៊ីកាលពីឆ្នាំ២០១៩ នឹងលេងជាមួយក្រុមដែលមានការប្រកួតដោយមិនគិតពីលទ្ធផល មានន័យថាពួកគេនឹងលេងបាន១០ប្រកួតសរុប។
ប្រទេសកាតាធ្លាប់ត្រូវបានគេអញ្ជើញឱ្យទៅលេងនៅក្របខ័ណ្ឌ Copa America ដោយទទួលបានមួយពិន្ទុពីការប្រកួតក្នុងពូលទាំង៣របស់ពួកគេជាមួយអាហ្សង់ទីន, កូឡុំប៊ី និងប៉ារ៉ាហ្គាយកាលពីឆ្នាំ២០១៩ ហើយពួកគេនឹងត្រូវប្រកួតនៅឆ្នាំ២០២១ ។
កាលពីឆ្នាំ២០១៦ម្ចាស់ជើងឯកបារាំងក៏ត្រូវបានអនុញ្ញាតឱ្យប្រកួតមិត្តភាពនៅក្នុងក្រុមសម្រាប់ការប្រកួតនេះដែរ ប៉ុន្តែវាជាលើកដំបូងហើយដែលប្រទេសមិនមែនអឺរ៉ុប កាតាមួយនេះបានចូលរួមក្នុងការប្រកួតប្រទេសក្នុងតំបន់អឺរ៉ុប។
ប្រទេសកាតាបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៥៥នៃចំណាត់ថ្នាក់ពិភពលោក FIFA ហើយការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតនេះ ៕ដោយ៖ភារៈ