ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា៖ ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន 1 លានដុល្លារ មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ

ចែករំលែក៖

ភ្នំពេញ៖ យើងពិតជាបានដឹងគ្រប់គ្នា អំពីទឹកចិត្តដ៏បរិសុទ្ធរបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានចូលរួមបរិច្ចាគថវិកាមុនគេបង្អស់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១លានដុល្លារ បន្ទាប់ពីសម្ដេចមានគម្រោងនិងទិញវ៉ាក់សាំង covid 19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្រោយៗមក ក៏មានសប្បុរសជន លោកឧកញ៉ា អ្នកឧកញ៉ា ថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ បានចូលរួមចំណែកបរិច្ចាកថវិកាជាបន្តបន្ទាប់ជូនសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំង covid 19។
នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការលោកថា ,
យើងចូលរួម ជាមួយគ្នា យើងប្រឹងប្រែងរស់នៅជាមួយគ្នា ថ្ងៃនេះខ្ញុំមានលទ្ធភាព អាចជួយបរិច្ចាគបាន 1 លានដុល្លារ មិនមែនមានន័យថាខ្ញុំមិនលំបាកទេ តែខ្ញុំសូមចែករំលែកនៃការលំបាកនេះពីបងប្អូនទាំងអស់គ្នាខ្លះ ។ អញ្ចឹងបងប្អូន មានលទ្ធភាព ១ដុល្លារ ឬ២ដុល្លារក៏ដោយ បើអាចយើងគួតែចូលរួមជាមួយគ្នា ដើម្បីសុខភាពគ្រួសារយើង តាមរយៈសម្ដេចតេជោហ៊ុនសែន យើងត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកនេះ អោយបាន ❤❤❤❤❤🙏🙏🙏🙏🙏🙏។

សូមបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print