ព័ត៌មានបន្ថែម៖ ក្រសួងសុខាភិបាល អំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ សូមពាក់ម៉ាស់រក្សានូវគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ សូមអំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ សូមរក្សានូវគម្លាតសុវត្ថិភាព ដោយសារយើងមានទីតាំងច្រើន ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអនុវត្តវិធានការសុខាភិបាល នៅពេលយកសំណាកជាលើកទី៣ ត្រូវពាក់ម៉ាស់ ត្រូវមានអាល់កុលលាងដៃ ហើយរក្សាគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃនៅពេលដែលយើងទៅធ្វើតេស្ត ហើយក្រសួងសុខាភិបាលមានគ្រូពេទ្យចាំជួយសម្របសម្រួលនៅគ្រប់ទីតាំងទាំងអស់។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញតារាងទីតាំងចំនួន៧កន្លែង សម្រាប់ការរៀបចំយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖ន
១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨ៈ០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨ៈ០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង៩ៈ០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨ៈ០០ព្រឹក
៥៖ ផ្ទះលោក ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧ៈ០០ព្រឹក។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ដំណាក់កាលដំបូង  គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូនេះ ៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print