ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ នគរបាលកាគរបាលការពារព្រំដែនរបស់កម្ពុជាបានប្រាប់ឲ្យដឹងថា ខ្លួនទុកពេលឲ្យភាគីថៃចំនួន០២ថ្ងៃ ក្នុងការុះរើស្លាកសញ្ញាដោះមីនចេញពីតំបន់បង្គោលព្រំដែនលេខ ៣២-៣៣ ស្ថិតក្នុងភូមិសាស្ត្រ ភូមិសាមគ្គី ខាងជើងច្រកតំបន់បឹងត្រកួន ក្នុងឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខឃុំ តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។ បើយោងតាមស្មារតីនៃខ្លឹមសារអង្គប្រជុំបន្ទាន់មួយ ដែលមានលោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរង ទទួលជានាយសេនាធិការយោធភូមិភាគទី៥ នៅស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួន នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ ដែលបានដឹកនាំក្រុមការងារ ជួបជាមួយ ឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ មេបញ្ជាការរងនគរបាលជាតិភូមិ៤-៥ ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីប្រកាសរបស់យោធភូមិភាគ៥ បានឲ្យដឹងថា អង្គប្រជុំបាន ពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីនរបស់ភាគីថៃ ចន្លោះបង្គោលសីមាលេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើរឲ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ ភាគីថៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងកម្ពុជា ឈរជើឈរជើងនៅទីនោះនឹងធ្វើការរុះរើដោយខ្លួនឯងចេញ ។ ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមឲ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមកផងដែរ។ក្រោយពេលប្រជុំពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងមានវិធានការបន្ត ៕វណ្ណា