សម្តេចតេជោ ចេញសារលិខិតថ្លែងអំណរគុណ ជូនចំពោះ Tan Sri Dato ‘Dr CHEN LIP KEONG ដែលបរិច្ចាគថវិកាចំនួន ៥.០០០.០០០(ប្រាំលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ COVID-19

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ជូនចំពោះ Tan Sri Dato ‘Dr CHEN LIP KEONG ដែលបានចូលរួមចំណែកជា ថវិកាចំនួន ៥.០០០.០០០(ប្រាំលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ COVID-19 ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ គិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល (ស្មើ ៤២៥,០០២ដុល្លារ)៕

 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print