រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់ឲ្យមន្ទីរអប់រំគ្រប់រាជធានី-ខេត្ត ស្រាវជ្រាវតាមសាលារកក្មេងស្រីជនជាតិកូរ៉េម្នាក់ ឈ្មោះ Kim Jeongeun

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយជម្រាបជូនដល់ លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី -ខេត្ត និងយោង៖ លិខិតលេខ ៣២៤៨ ល.ស ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការស្រាវជ្រាវរកក្មេងស្រីឈ្មោះ KIM JEONGEUN ជនជាតិកូរ៉េ កើតថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ លិខិតឆ្លងដែនលេខ 086792203 បានធ្វើ ដំណើរចូលប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ ហើយមិនទាន់បានចាកចេញពីប្រទេសកម្ពុជានៅឡើយទេ។ ជាការសន្និដ្ឋានបឋម ក្មេងស្រីនេះ អាចអ្នកអាណាព្យាបាលជាជនជាតិខ្មែរ ចុះឈ្មោះឱ្យចូលរៀននៅសាលា ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូម លោក លោកស្រីប្រធាន សហការស្រាវជ្រាវរកអ្នកអាណាព្យាបាល និងក្មេងស្រី ខាងលើទាំងតាមសាលាសាធារណៈ និងឯកជន (ជាពិសេសថ្នាក់ទី៦ និងទី៧) តាមការគួរ៕

 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print