ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានករណីដុតបំផ្លាញផ្ទះរបស់ខ្លួនឯង ប៉ុន្តែសំណាងល្អបានញាតិក្បែខាង និងសមត្តកិច្ចនគរបាលជួយអន្ដរាគមនទាន់ ។
ករណីខាងលើបានបង្កការភ្ញាក់ផ្អើលឡើង ស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាម្ចាស់ផ្ទះឈ្មោះ ឈឿន សាវ៉ាត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ផ្ទះ(ឈឿន សាវ៉ាត)បានធ្វើសកម្មភាព ដោយបង្កាត់ភ្លើងលើក្តាចំណ្ដាលក្នុងផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះអស់មួយផ្នែក ប៉ុន្តែត្រូវបានញាតិក្បែខាងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីរួមសហការជួយអន្ដរាគមនពន្លត់ទាន់ពេល ។
ប្រភពដដែលបញ្ជាក់ទៀតថា ផ្ទះដែលដុតបំផ្លាញប៉ុន្តែត្រូវបានជួយអន្តរាគមនទាន់ ទំហំ៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា ចំណែកជនសង្ស័យដៃដល់សមត្ថកិច្ចនគរបាល នាំខ្លួនយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ មូលហេតុ៖ សង្ស័យបែកថ្នាំ ៕ ដោយ៖ បុឹម ពិន