អភិបាលខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋសង្សយ័ថា ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ត្រូវស្ម័គ្រចិត្តធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តកណ្ដាល៖ ខាងអង្គភាពមន្ទីរព័ត៌មានខេត្តកណ្ដាល បានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានអំពាវនាវ ប្រជាពលរដ្ឋ សង្ស័យថាមានការប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ដោយស្ម័គ្រចិត្ត ធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ តាមវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាលដើម្បីប្រាកដថា មានករណីឆ្លងជំងឺកូវីដ-១៩ ។
លោក អភិបាលខេត្ត អំពាវនាវបែបនេះក្នុងឱកាស ដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក ត្រួតពិនិត្យសុខភាព និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាគគីរ ស្រុកកៀនស្វាយ ដែលពួកគាត់មាន ការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ទៅនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។
ខាងអង្គភាពមន្ទីរព័ត៌មានខេត្តកណ្ដាល បានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា នៅទីនោះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាអោយ អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន ត្រួតពិនិត្យ អនុវត្តការធ្វើចត្តាឡីស័កជាប្រចាំ ចំពោះបងប្អូន ប៉ះពាល់ដោយផ្ទាល់ឬប្រយោល និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលកំពង់ធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានត្រឹមត្រូវ ព្រមទាំងបន្តការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print