ប៉ាត់ សុធារ៉ាយំរៀបរាប់រឿង លាន អាព្រីលគីនីន ធ្លាប់ប្រើហិង្សាហើយឥឡូវប្រពន្ធតាមរករឿងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនេះលេចផ្ទុះឡើងចម្រូងចម្រាសស្នេហាត្រីកោណរវាងអតីតតារាសម្តែង កែវ វល័ក្ខ ,លោក លាន អាព្រីលគីនីន និង ប៉ាត់ សុធារ៉ា ។ កែវ វល័ក្ខ បានចោទប្រកាន់ពេញទីទៅកាន់ប៉ាត់ សុធារ៉ា ថាជាមនុស្សទី៣ដែលធ្វើឲ្យគ្រួសារនាងព្រាត់ប្រាស់នោះ។

ថ្លែងទាំងទឹកភ្នែកតបទៅកាន់សារចោទប្រកាន់ជាច្រើនហូរហែ បានធ្វើឲ្យ អ្នកនាងប៉ាត់ សុធារ៉ាខ្វាយខ្វល់និងព្រួយបារម្ភខ្លាំងដែលភាគីខាងលោក លាន អាព្រីលគីនីន តាមរករឿង ម្ខាងខាងប្រពន្ធបង្ហោះសារបង្ខូចកិត្តិយសមិនឲ្យនាងងើបមុខរួច ទោះជានាងក៏ចង់បានយុត្តិធម៌ដែរ។ តារាចម្រៀង ប៉ាត់ សុធារ៉ា ទទួលស្គាល់ថានាងពិតជាមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក លានអាព្រីលគីនីនមែនហើយមានរយៈពេលជាង១ឆ្នាំមកហើយ ។នាងថាកន្លងមកមានមុខជំនួញនៃការជួញដូរដឹកថ្មរួមគ្នាជាមួយឧញ៉ាគីនីនដែរ​ ដែលដើមឡើយគឺនាងតាមការលួងលោមរបស់ខាងប្រុសថាគាត់ឈប់រួមរស់ជាមួយអ្នកនាង កែវ វល័ក្ខនោះទេ។ ទោះជាយ៉ាងណាក្រោយផ្ទុះរឿងរ៉ាវទាំងនេះនាងបានបញ្ចប់ចំណងទាក់ទងអស់រយៈពេលពី៥ទី៦ខែមកហើយ ប៉ុន្តែលោក លាន អាព្រីលគីនីននៅតែតាមរករឿងនាងដល់កន្លែងច្រៀងរហូតពេលខ្លះបង្ខំឲ្យនាងឡើងឡានដែលមានទាំងធ្លាប់ប្រើប្រាស់ហិង្សាប្រតាយប្រតប់មកលើរូបរាងកាយនាងផងដែរ។ ជុំវិញរឿងពាក្យបណ្តឹងប្រពន្ធឧកញ៉ា  គីនីន នោះគឺនាងទទួលស្គាល់ថានាងពិតជាបានដាក់ពាក្យបណ្តឹងមែនគឺដើម្បីរក្សាសុវត្ថិភាព ហើយកាលពីជាង២ខែមុននាងក៏បានប្តឹងទៅកាន់មន្ត្រីសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោកអំពីការតាមរំខានរករឿងរបស់ឧកញ៉ា គីនីនផងដែរ។នាងថាតើរូបរាង និងសមត្ថភាពប៉ុណ្ណនាងសមនឹងនៅរងទុក ឬតោងទាមឧកញ៉ា គីនីនទេអ្វីដែលនាងចង់បានគឺក្តីសុខ ដោយមិនជាប់ពាក់ព័ន្ធនិងបុគ្គលទាំងពីរខាងលើទៀតទេ ហើយកំហុសកន្លងមកដែលនាងធ្លាប់ធ្វើក៏នាងអត់ប្រកែកដែរ ហើយនាងក៏ធ្លាប់សុំទោសដោយផ្ទាល់ទៅកាន់កែវ វល័ក្ខ ផងដែរ។ យោងតាមការបកស្រាយរបស់នាងសង្ឃឹមថាទស្សនិកជននឹងយល់អំពីស្ថានភាពលំបាករបស់នាងដែលកំពុងរងសម្ពាធផ្លូវចិត្តដែលរងការធ្វើទុក្ខបុកម្នេញទាំងសងខាង។ នាងបញ្ជាក់ថា កន្លងមកនាងមិនបានតវ៉ាឡើយព្រោះនាងដឹងថានាងខុស ប៉ុន្តែក្រោយបែកគ្នាហើយ គ្រាដែលបាត់ប្តីមិនទៅផ្ទះគឺកែវ វល័ក្ខចោទថាប្តីមករកនាងរហូត។ នាងថាសូម្បីតែរថយន្តនាងក៏នាងអត់ហ៊ានជិះដែរព្រោះតែក្នុងរថយន្តមានលួចបង្កប់ប្រព័ន្ធតាមដាន ដែលលោកឧកញ៉ា គីនីនតែងតាមរករឿងនាងដែលទៅទីណាក៏ដឹង។ ចំពោះកូនក្នុងផ្ទៃដែលមានបីខែនោះនាងលើកឡើងថា នាងអត់ដឹងខ្លួនថាមានទេ ហើយកូននោះក៏រលូតទាំងមិនដឹងខ្លួននោះដែរ។ នាងថានាងពិតជាចង់មានសេរីភាពចង់ចាកចេញពីការតាមរំខានប៉ុន្តែតើឲ្យនាងធ្វើដូចម្តេច? តារាចម្រៀងរូបនេះលើកឡើងដែរថា រឿងរ៉ាវជម្លោះក្នុងគ្រួសារកាន់តែធំគឺដោយសារ កែវ វល័ក្ខ និងបងថ្លៃគឺបងស្រីបង្កើតរបស់ឧកញ៉ា លាន អាព្រីលគីនីន មានជម្លោះគ្នា ហើយបានយករូបថតថតរួមគ្នារបស់ឧកញ៉ា លាន អាព្រីលគីនីន ថតជាមួយនាងបង្ហោះលើហ្វេសប៊ុក ហាក់ទទួលស្គាល់ថានាងគឺជាប្រពន្ធទើបធ្វើកាន់តែធ្វើឲ្យអ្នកនាង កែវ វល័ក្ខ កាន់តែមួម៉ៅរកនាងថែមទៀតទាំងនាងមិនបានដឹងរឿង។ នាងទទួលស្គាល់ដែរថា ក្រុមគ្រួសារឧកញ៉ា គីនីន ពិតជាស្រលាញ់ពេញចិត្តនាងព្រោះតែកន្លងទៅនាងធ្លាប់បានជួប និងមើលថែម្តាយគាត់នោះ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោកឧកញ៉ា លានអាព្រីលគីនីនបាននៅឡើយទេ៕ដោយ៖ វឌ្ឍនា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print