ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន ប៉ុស្តិ៍ បានធ្វើការអនុវត្តន៍បង្រ្កាបម៉ូតូកែច្នៃបំពងសម្លេង(ស៊ីម៊ាំងប្រែន ប្រែន) បានម៉ូតូចំនួន ១២គ្រឿងក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
ដោយសកម្មភាពនេះ ចាប់ពីវេលាម៉ោង ៦.០០នាទីព្រឹករហូតដល់ ម៉ោង២៤និង៣០នាទី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស. ព្រះនរោត្តម. ព្រះសុរាម្មរិទ្ធ. សុធារស់. ព្រះស៊ីសុវត្ថិ. ក្រមួនស. ២៤០ជាប់ព្រះបរមរាជវាំង. ២៤២ និងរង្វង់មូលវិមានឯករាជ្យ ដែលមធ្យោបាយបំពងសម្លេង ជាប្រភេទម៉ូតូស៊ីម៉ាំងកែច្នៃខុសប្រក្រតី ដែលបានធ្វើអោយប៉ះពាល់រំខានការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណះក្នុងសង្គម។
ជាចុងក្រោយកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំង១១ និងបន្តធ្វើសកម្មភាពត្រួតពិនិត្យបង្ក្រាបជាប់ជាប្រចាំ៕
ដោយ ៖ រ៉ារ៉ា
...