ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ហេីយបន្ដចុះត្រួតពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូថ្មី និងជួសជុលផ្លូវលេខ៩៩ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, ការិយាល័យពាក់ព័ន្ធ, រដ្ឋបាលសង្កាត់បឹងត្របែក និងបងប្អូនប្រជាពលរដ្ឋ។
ចំពោះការជួសជុលដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ គឺជាថវិការបស់គម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ឆ្នាំ២០២០ ហេីយមិនអោយប៉ះពាល់ដល់ថវិការបស់បងប្អូនប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌចំការមន បានសូមអោយបងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ពាក់ម៉ាស់ និងបាញ់អាល់កុល ដេីម្បូចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕
ដោយ៖ សិលា