សហភាពសហព័ន្ធយុវជនកម្ពុជា៖ ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គិតមកដល់ថ្ងៃទី១៤ ខែធ្នូ ២០២០នេះ មានរយៈពេល២៨ឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈអាជ្ញាធរអប្សរា ខាងសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងអំពីប្រវត្តិ ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គិតមកដល់ថ្ងៃទី១៤ ខែធ្នូ ២០២០នេះ មានរយៈពេល២៨ឆ្នាំហើយ។

តំបន់អង្គរ មានផ្ទៃដីសរុប ចំនួន៖ ៤០១គីឡូម៉ែត្រក្រឡា ដែលបានបែងចែកជាបីតំបន់ធំៗគឺ៖

ទី១៖ តំបន់កណ្តាល (ផ្ទៃដីសរុប ៣៥១០០ហិកតា)៖ មានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធជាដើម។

ទី២៖ តំបន់ខាងជើង (ផ្ទៃដីសរុប ២០០០ហិកតា)៖ មានប្រាសាទបន្ទាយស្រី។

ទី៣៖ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដីសរុប ៣០០០ហិកតា)៖ មានប្រាសាទបាគង ព្រះគោ លលៃជាដើម។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ៖ ១).ប្រាសាទ ២).បរិស្ថាន និង៣).សហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

សូមបញ្ជាក់ថា ប្រវត្តិខាងលើនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដកស្រង់យកតាមប្រភពប្រភពអាជ្ញាធរជាតិអប្សរា ។
អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋាន ឬឧទ្យានអង្គរ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print