អាជ្ញាធរខេត្តបិទទីតាំងផលិតស្រាជាង៥០០កន្លែង និងទីតាំងលក់ស្រាជាង១០០០កន្លែងព្រមទាំងឃាត់មនុស្ស៦នាក់បញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទីតាំងផលិតស្រាស ស្រាថ្នាំជាង៥០០កន្លែង និង កន្លែងលក់ជាង១០០០កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំងត្រូវបានអាជ្ញាធរបិទទាំងស្រុង នៅទូទាំងខេត្ត ក្នុងនោះមនុស្ស៦នាក់ ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារផងដែរ ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលបានបញ្ជាក់ប្រាប់នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ។

  ការបិទទីតាំងផលិតនិង លក់ស្រាសដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីផ្ទុះករណីពុលស្រាស ស្រាថ្នាំ បណ្តាលឲ្យមនុស្សស្លាប់បន្តបន្ទាប់រហូតដល់៨នាក់ និង អាការៈពុលធ្ងន់និងស្រាលប្រមាណជាងមួយររយនាក់នៅខេត្តកំពង់ឆ្នាំងនាពេលកន្លងមកថ្មីនេះ  ។នៅក្នុងព្រឹត្តិការណ៍ពុលស្រានេះដែរ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធចំនួន៦ បញ្ជូនទៅពន្ធនាគារ។ 

  លោកស្នងការរងបានប្រាប់ទៀតថា ក្រោយពីព្រឹត្តិការណ៍ផ្ទុះករណីពុលស្រានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និង ដកហូតបានស្រាជិត៤ពាន់លីត្រ  ស្រាសច្រកស្រេចមានចំនួន ៥៣២កាន មេស្រា៧៥ធុង ព្រមទាំងប្រភេទដបផ្សេងៗមួយចំនួនទៀត  

  លោកស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ករណីពុលស្រាដែលធ្វើឲ្យមនុស្សស្លាប់ច្រើនបន្តបន្ទាប់នេះ គឺត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា ដោយសារស្រាដែលបានផលិត មានកម្រិតមេតាណុលខ្ពស់ ។ ប៉ុន្តែក្រោយពីវិធានការដ៏ម៉ឺងម៉ាត់របស់សមត្ថកិច្ច និង អាជ្ញាធរឃើញថា មិនមានករណីពុលស្រារបៀបនេះកើតមានឡើងទៀតនោះទេ ៕ដោយ៖ចន្ថា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print