រត់ដើម្បីកុមារកម្ពុជាជាង១ពាន់គីឡូម៉ែត្រ សាយ​ បន្ថែមយុទ្ធនាការ ថ្មី​មួយទៀត រកថវិកា​​ទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សាយ បានធ្វើឲ្យមហាជនស្ញប់ស្ញែងច្រើនអំពីការលះបង់ដ៏ធំធេញនៃការយកថ្ងៃខួបកំណើតដោយរត់សុរបចំនួនចំនួន៩៩ថ្ងៃពោលគឺរត់ជុំវិញប្រទេសកម្ពុជាក្នុងមួយថ្ងៃប្រមាណ៤០គីឡូម៉ែត្រ។ កម្មវិធីរត់ជុំវិញប្រទេសកម្ពុជា ១ដុល្លារ ដើម្បីកុមារកម្ពុជា ដែលធ្លាប់បានធ្វើឲ្យរំជួលចិត្តមហាជនជាច្រើននោះពេលនេះតារាចម្រៀងសាយ បានបន្ថែមChallenge ថ្មីមួយទៀតគឺ ២$ ដើម្បីវ៉ាក់សាំងកូវីដ១៩ មួយលានដូសសម្រាប់កម្ពុជា។

អស់រយៈពេលជាង២ខែកន្លងមកហើយដើម្បីរៃអង្គាសមូលនិធិជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរនោះ ដែលថវិកាសរុបនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ  ដែលគិតត្រឹមថ្ងៃនេះ គឺបានជាង១.៧០០លានរៀលហើយ។ តាមការបញ្ជាក់នៅលើ​វីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាយុទ្ធនាការនេះ បង្កើតឡើង​ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ជូន​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​អ្នកដែលប្រឈម​នឹងជំងឺនេះខ្លាំង។ មិនខុសពី Challenge “១ដុល្លារ​ ដើម្បីកុមារកម្ពុជា” ​នោះទេ, Challenge ថ្មីនេះ គឺឈរ​លើ​គោលការណ៍ ការចូលរួម​ម្នាក់បន្តិច ដើម្បីទាំងអស់គ្នា។សាយ បាន​បញ្ជាក់ថា ដើម្បីឆ្លងផុត​ពី​ពេលវេលា​ដ៏លំបាកនេះទាមទារ​ការ​ចូលរួម​ពី​ទាំងអស់គ្នា ដែលសាយ បាន​សង្កត់ធ្ងន់​ថា៖ “សូម​ឲ្យ​យើង​ទាំងអស់គ្នា គិតថា​ខ្លួនយើង គឺជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ ។ ថ្ងៃទី១៣ ខែធ្នូ សាយ​បានរត់មកដល់ក្រុងបានលុងខេត្តរតនគិរីហើយ ពោលគឺបានជាង ១ពាន់គីឡូម៉ែត្រ​ហើយ នៃដំណើរ​ផ្លូវ​ក្នុង​កម្មវិធី RUN WITH SAI ដើម្បី​ចូលរួម​ក្នុង Challenge ថ្មីនេះប្រិយមិត្តគ្រាន់តែបរិច្ចាគថវិកា ២ដុល្លារ (ឬច្រើនជាងនេះក៏បាន)ទៅកាន់គណនីយមួយចំនួនដែលរាជរដ្ឋាភិបាលបានប្រកាសកន្លងមក រួច screenshot បង្ហោះលើ​គណនីបណ្ដាញ​សង្គម​របស់ខ្លួន រួមជាមួយ​រូបភាព Artwork លេខគណនីធនាគារ និង​ Tag មិត្តភក្ដិរបស់អ្នកចំនួន ១០នាក់ ដើម្បីចូលរួមយុទ្ធនាការនេះ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print