ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការរួមដំណើរពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការកែលម្អរសោភ័ណភាពក្រុងស្វាយរៀងរួមមាន៖
១-ពិនិត្យទីតាំងស្រះវង់កំពុងរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ បំពាក់ភ្លើងបំភ្លឺលម្អ សួនច្បារ ដាំដើមឈើ និងពិនិត្យស្រះទឹក ដើម្បីធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ ដែលគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខ។
២-ពិនិត្យទីតាំងក្នុងការរៀបចំវិថីលក់ម្ហូបអាហារនៅសងខាងផ្លូវខាងត្បូងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ដើម្បីចូលរួមកែសម្រួលដល់សោភ័ណភាព ក៏ដូចជាបញ្ចៀស ការកកស្ទះចរាចរណ៍នៅខាងមុខមន្ទីរពេទ្យនាពេលកន្លងមក៕
ដោយ៖ សិលា