ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអញ្ជើញដឹកនាំប្រជុំ អំពីបច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ន័យកូវីដ-១៩ នៅរសៀលម៉ោង៤ ស្អែក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមផេករបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្ហោះជាផ្លូវការ នៅព្រលប់ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ នេះបន្តិច។
ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជាសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖
នាវេលាម៉ោង ០៤:០០ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានឹងដឹកនាំកិច្ចប្រជុំ ”បច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នា
ក់នៃជំងឺកូវីដ១៩” ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការរាជធានីខេត្តទាំង ២៥ តាមរយៈប្រព័ន្ធ video online៕
ដោយ៖ សុខ ខេមរា
...