ខេត្តកែប៖ ក្រោយពីទទួលបានពាក្យបណ្ដឹង ជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមាការសហការជាមួយ នគរបាលខេត្តកែប។
ករណីឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងនៅចំណុចភូមិ-,សង្កាត់-ក្រុង-ខេត្តកែប ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, ជនសង្ស័យមានឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួនខាងលើ។
សូមបញ្ជាក់ផងដែរថា , យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើត account facebook ក្លែងក្លាយ ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋ ជាពិសេសបរិហាកេរ្តិ៍ទៅលើ ស្នងការៗ នគរបាលខេត្តមួយចំនួន ដោយគេបានសរសេរ នូវភាសាអសុរោះ ជេរកប់ៗ មាត់ នៅលើ account ក្លែងក្លាយនោះ ជាមួយមិនការដាក់រូបថ្នាក់ដឹកនាំ បង្កើតឲ្យមានការយល់ច្រឡំពីមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នឹងធ្វើការសាកសួរ អាចនឹងនាំខ្លួនមកកាន់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងតាមនីតិវិធី៕
ដោយ៖ សិលា