ខេត្តស្វាយរៀង៖ តាមលោកកែន រិទ្ធីអធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ថា កម្លាំងរបស់លោកបានឃាត់ខ្លួនយុវជនទំនើងបានម្នាក់ហើយ
ហើយនឹងបន្តស្វែងរកយុវជនទំនើងម្នាក់ទៀតដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ។
លោកបន្តថា ក្មេងទំនើងដែលបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដែលសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនិងធ្វើកិច្ចសន្យាអប់រំនៅអធិការដ្ឋានក្រុងនោះមានឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានអាសយដ្ឋាននៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកក្មេងទំនើងម្នាក់ទៀតមានឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានអាសយដ្ឋាននៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុង/ខេត្តស្វាយរៀងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀតដើម្បីយកមកអប់រំផងដែរ៕
ដោយ ៖ យឹម សុថាន
...