សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនម្នាក់យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមានថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ​បានឃាត់ខ្លួនជនជាតិចិនម្នាក់យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមានថ្នាំញៀន។ការឃាត់ខ្លួននេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០ នៅកាស៊ីណូ​មួយឈ្មោះ​ ដៅឃ្វី ខូ​ ក្នុងបន្ទប់លេខ​ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន​ ២កញ្ចប់​ គឺឆែករកឃើញនៅក្នុងក្រដាសជូតមាត់​១កញ្ចប់ និង១កញ្ចប់ទៀតនៅក្នុងបារី។

សមត្ថកិច្ចបានឲ្យដឹងថា មានជនជាតិចិនម្នាក់បានបើករថយន្ត១គ្រឿង​ម៉ាក​ អាល់ហ្វាដ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3377 យកបាយទៅឱ្យភ្ញៀវស្រីចំនួន​២នាក់​ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូ​មួយឈ្មោះ​ ដៅឃ្វី ខូ​ ក្នុងបន្ទប់លេខ​ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន​ ២កញ្ចប់​ ក្នុងនោះនៅក្នុងក្រដាសជូតមាត់​ ១កញ្ចប់ និង១កញ្ចប់ទៀតនៅក្នុងកញ្ចប់បារី។
បច្ចុប្បន្នជនសង្ស័យ និងវត្តុតាងបានប្រគល់ទៅឱ្យកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយ ដើម្បីចាត់ការតាមច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print