គឹម លីហ្សា​បង្ហាញចំណុចសង្ស័យកាន់តែខ្លាំងរឿងលែងប្តីនៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ ភ្ញាក់ផ្អើលជាថ្មីក្រោយពីតារាសម្តែង និងជាអ្នកលក់ឡេលើអនឡាញម្នាក់ដែរនោះ បានបង្ហាញពីតម្រុយមួយចំនួនដែលជាសញ្ញាមិនល្អសម្រាប់ជីវិតគូរជាប្តីប្រពន្ធ ។ការបង្ហោះសារប្លែកៗជាច្រើនបន្តបន្ទាប់ក៏ត្រូវបានអ្នករួមអាជីពដាក់ការសង្ស័យដែរថានាងបានជួបរឿងរ៉ាវរកាំរកូសនឹងស្វាមីនៅប្រទេសអូស្ត្រាលីជាយូរមកហើយ។

ដំណឹងខ្សឹបខ្សៀវនៃការលែងលះនេះធ្លាប់ត្រូវបានសុះសាយម្តងរួចមកហើយក្នុងចង្កោមអ្នកសិល្បៈពេលគឺក្រោយពីនាងលេចមុខមករស់នៅនិងប្រកបមុខជំនួញនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៨ មក។ សារថ្មីន័យចាក់ដោយពីតារាសម្តែងរូបនេះបានលើកឡើងថា “គេឧកញ៉ា ជំទាវគេប្រកាសលែងគ្នាបាន ចុះយើងហេតុអីត្រូវខ្មាស បើនៅគ្មានសុភមង្គលចឹង ម្នាក់ចង់ត្រូវចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ ចឹងនៅជាមួយគ្នាដូចឱបភ្លើងចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហើយ”។  នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះបាននៅឡើយទេ ។ ទោះជាសារដែលនាងបានបង្ហោះមិនបានសំដៅលើបុគ្គលណាក្តី ប៉ុន្តែសារនេះបង្ហោះក្រោយពីផ្ទុះករណីនៃការលែងលះរវាង អ្នកជំនួញល្បី២រូប បានមួយថ្ងៃនោះ។ នេះក៏មិនមែនជាលើកដំបូងដែរដែលតារាស្រីរូបនេះបានប្រកាសសារបែបDrama អំពីជីវិតគូដែលមិនមានក្តីសុខនោះ។

គួរបញ្ជាក់ដែរថា តារាសម្តែងស្រីវ័យ៣២ឆ្នាំ អ្នកនាងគឹម លីហ្សាបានរៀបកាលពីអំឡុងចុង ឆ្នាំ២០១៣ជាមួយលោក គាវ វុទ្ធី ហៅ ស្តេវិនជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងទទួលបានចំណងដៃកូនប្រុសម្នាក់ ៕

      

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print