ក្រុមហ៊ុន​ BioNTech និងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ឲ្យចិន​១០០លានដូស​

ចែករំលែក៖

ក្រុមហ៊ុនផលិតវ៉ាក់សាំង​Fosunសៀងហៃ​បានប្រកាសថា ក្រុមហ៊ុនឱសថ ​BioNTech បានឯកភាពផ្តល់វ៉ាក់សាំង​​១០០លានដូសដល់ចិនក្រោយពេលវ៉ាក់សាំងនេះត្រូវបានអនុម័ត។
បច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុនBioNTechសហការជាមួយក្រុមហ៊ុន Pfizer ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសមួយចំនួន​ ក្នុងនោះមានអង់គ្លេស អាមេរិកជាដើម។ កាលពីយប់ថ្ងៃទី​១៤ខែធ្នូ​ ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកទទួលបានការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។
កាលពីថ្ងៃទី​​១៥ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់​បានប្រកាសឲ្យដឹងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់​BioNTech/Pfizer ក្រោយពេលសហគមន៍អឺរ៉ុបអនុម័តឲ្យប្រើប្រាស់។ តាមគម្រោងការចាក់វ៉ាក់សាំងនឹងចាប់ផ្តើម​នៅ​ថ្ងៃបុណ្យគ្រិស្តស្មាស់។
នាយកដ្ឋានគ្រប់គ្រងឱសថអឺរ៉ុប(EMA) នឹងជួបប្រជុំគ្នា​ដើម្បីអនុម័ត​ឲ្យប្រើប្រាស់វ៉ាក់សាំង​ នាថ្ងៃទី​២១ខែធ្នូ​ គឺមុនការគ្រោងទុក ៨ថ្ងៃ។ កន្លងមក​អឺរ៉ុបមានគម្រោងជួបប្រជុំអនុម័តនៅថ្ងៃទី​២៩ខែធ្នូ ឆ្នាំ​២០២០។
បច្ចុប្បន្នវ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ BioNTech/Pfizer ទទួលបានការអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ដូចជា អាមេរិក អង់គ្លេស ម៉ិចស៊ីកូ កាណាដា​ សិង្ហបុរី​ បារ៉ែន និងអារ៉ាប៊ី សាអ៊ូឌីត ជាដើម​៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print