សារព័ត៌មាន TASS បានដកស្រង់សម្តីមន្ត្រីទីក្រុងប៉ារីស លោកស្រីAnne Hidalgo ដែលបានឲ្យដឹងថា ការិយាល័យអភិបាលក្រុងរងការពិន័យជាប្រាក់៩ម៉ឺនអឺរ៉ូ ដោយសារតែបានតែងតាំងស្ត្រី ច្រើនជាងបុរសកាន់តំណែងជាន់ខ្ពស់ដឹកនាំក្នុងទីក្រុង។
តាមច្បាប់របស់បារាំង ចំនួនស្ត្រីតែងតាំងកាន់តំណែងនៅក្នុងស្ថាប័ននិីមួយៗ ខ្ពស់បំផុត៤០ភាគរយ ហើយបារាំងកំពុងតែឆ្ពោះទៅស្មើភាពគ្នាបុរសនិងស្ត្រីកាន់តំណែងក្នុងស្ថាប័នរដ្ឋ។ កាលពីឆ្នាំ២០១៨ ទីក្រុងប៉ារីសបានតែងតាំងស្ត្រី១១នាក់ បុរសតែ៥នាក់ប៉ុណ្ណោះជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងទីក្រុង ធ្វើឲ្យចំនួនស្ត្រីឡើងដល់ទៅ៦៩ភាគរយ។
អភិបាលក្រុងបារីស លោកស្រី Anne Hidalgo បានប្រកាសកាលពីថ្ងៃទី១៥ខែធ្នូថា ការផាកពិន័យខាងលើគឺជារឿងអត់ន័យ ហើយលោកស្រីនិឹងស្នើឲ្យមានស្ត្រីកាន់តំណែងកាន់តែច្រើនជាងនេះទៀត។
នៅក្នុងឆ្នាំ២០១៩ ច្បាប់បារាំងបានអនុម័តឲ្យមានស្ត្រីបម្រើការក្នុងថ្នាក់ដឹកនាំតែ៤០ភាគរយប៉ុណ្ណោះ។ លោកស្រីHidalgo ជាស្ត្រីដំបូងក្លាយជាអភិបាលក្រុងប៉ារីសនៅឆ្នាំ២០១៤ ។ មុនពេលក្លាយជាអភិបាលក្រុងលោកស្រីកាន់តំណែងជាអភិបាលក្រុងរងរយៈពេល១៣ឆ្នាំ ។ លោកស្រីទទួលបានការបោះឆ្នោតគាំទ្រឲ្យកាន់តំណែងអភិបាលក្រុង នៅក្នុងការបោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០២០៕
រូបភាព៖ AP